សាររបស់រដ្ឋមន្ត្រី
កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាផ្នែកដ៏សំខាន់មួយនៃអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្រ្តចតុកោណក្នុងការលើកស្ទួយយុត្តិធម៌សង្គមនិងការអភិវឌ្ឈ ប្រកបដោយចីរភាព និងសមធម៌។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺការសម្រេចឱ្យបាននូវប្រព័ន្ធច្បាប់និងប្រព័ន្ធយុត្តិធម៌មួយដែល អាចជឿទុកចិត្តបាន និងមានស្ថេរភាព សម្រាប់ការលើកស្ទួយការគោរពសិទ្ធិ និងសេចក្តី ថ្លៃថ្នូររបស់មនុស្ស, ការពង្រឹងគោលការណ៏នីតិរដ្ឋនៅក្នុងលិទ្ធិប្រជាធិបតេយ្យសេរី និងការធានា យុត្តិធម៌សង្គម ព្រមទាំងការបង្កើតបរិយាកាសជឿទុកចិត្តសម្រាប់ទាក់ទាញការវិនិយោគ......
សាររបស់ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌
ដើម្បីអនុវត្តភារកិច្ចនៃកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលត្រូវបានផ្ទេរមកក្រសួងយុត្តិធម៌ ឱ្យមានប្រសិទ្ធិភាពខ្ពស់ក្រសួងយុត្តិធម៌បានរៀ់បចំបង្កើតនូវគណៈកម្មការដឹកនាំការកែតម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលដាក់ឱអនុវត្តដោយអនុក្រឹត្យលេខ ៤៩១ អនក្រ.បក ចុះថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៣ ដែលមាន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាប្រធាន និងសមាជិក១៦រូបទៀត មកពិស្ងាប័នដែលពាក់ព័ន្ធ...
គេាលការណ៌ណែនាំរបស់ លេខាធិការដ្ឋានអចិន្ត្រៃយ៍
- ការបន្តរៀបចំនិងអនុម័តច្បាប់គោលសំខាន់ៗដែលពាក់ព័ន្ធនឹងវិស័យតុលាការ
- បន្តពង្រឹងសមត្ថភាព និងការទទួលខុសត្រូវវិជ្ជាជីវៈចៅក្រម និងព្រះរាជអាជ្ញា
- រៀបចំ និងដាក់ឱ្យដំណើរការរដ្ឋបាលតុលាការ តាមសាលាជម្រះក្តីគ្រប់ជាន់ ថ្នាក់
យុត្តិសាស្រ្តចតុកោណក្នុងការកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌
- ផ្សព្វផ្សាយពីគោលការណ៌ និង និតិវិធី នៃប្រព័ន្ធយុត្តិធម៌
- ដឹកនាំកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា