ឯកឧត្តម អង្ស វង្សវឌ្ឍានា

រដ្ឋមន្ត្រីយុត្តិធម៌ និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌

        កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌គឺជាផ្នែកដ៏សំខាន់មួយនៃអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណក្នុងការលើកស្ទួយ​​យុត្តិធម៌សង្គមនិងការអភិវឌ្ឈ ប្រកបដេាយចីរភាព និងសមធម៌។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌គឺការសម្រេចឱ្យបាននូវប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌មួយ ដែល​អាចជឿទុកចិត្តបាន និងមានស្ថេរភាព សម្រាប់ការលើកស្ទួយការគេារពសិទ្ធិ និងសេចក្តី ថ្លៃថ្នូររបស់មនុស្ស ការពង្រឹងគេាលការណ៏នីតិរដ្ឋនៅក្នុងលិទ្ធិប្រជាធិបតេយ្យសេរី និងការធានា យុត្តិធម៌សង្គម ព្រមទាំងការបង្កើតបរិយាកាសជឿទុកចិត្តសម្រាប់ទាក់ទាញការវិនិយេាគ។

        ឆ្លើយតបទៅនឹងចក្ខុវិស័យនេះ ក្នុងនីតិកាលទី៥នៃរដ្ឋសភា ក្រសួងយុត្តធម៌ នឹងបន្ត អនុវត្តឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវបណ្តាសកម្មភាព​សំខាន់ៗស្របតាមកម្មវិធីសកម្មភាព សម្រាប់អនុវត្តយុទ្ធសាស្រ្ត កំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ នៃយុទ្ធសាស្រ្តចតុកេាណ ដំណាក់កាលទី៣ ដេាយផ្តេាតអាទិភាពពិសេសទៅលើ៖

១. ការបន្តរៀបចំនិងអនុម័តច្បាប់គេាលសំខាន់ៗដែលពាក់ព័ន្ធនឹងវិស័យតុលាការ ព្រមទាំងការកសាងច្បាប់ថ្មីៗតាមការចាំបាច់នៃការគ្រប់គ្រងរដ្ឋ និងស្របតាមដំណើរការ នៃការបង្កើតសហគមន៍អាស៊ាននិងកាតព្វកិច្ចរបស់កម្ពុជាក្នុងអង្គការពាណិជ្ជកម្មពិភពលេាក

២. បន្តពង្រឹងសមត្ថភាព និងការទទួលខុសត្រូវវិជ្ជាជីវៈចៅក្រម និងព្រះរាជអាជ្ញា ដេាយរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ និងតាមរយៈការដាក់ឱ្យអនុវត្តច្បាប់ស្តីពី លក្ខន្តិកៈ ចៅក្រមនិងព្រះរាជអាជ្ញា

៣. រៀបចំ និងដាក់ឱ្យដំណើរការរដ្ឋបាលតុលាការ តាមសាលាជម្រះក្តីគ្រប់ជាន់ ថ្នាក់និងការបង្កើតឱ្យមានសាលាឧទ្ធរណ៍តាមតំបន់ ព្រមទាំងតុលាការជំនាញតាមរយៈ ការដាក់ឱ្យអនុវត្តច្បាប់ស្តីពី ការរៀបចំអង្គការតុលាការ

          ៤. បន្តផ្តល់មធ្យេាបាយសមស្របដល់សាលាជម្រះក្តីសម្រាប់ប្រតិបត្តិការអនុវត្តច្បាប់ និងពង្រឹងយន្តការតាមដាននិងត្រួតពិនិត្យការអនុវត្តច្បាប់របស់តុលាការតាមរយៈការដាក់ឱ្យអនុវត្តច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

         ៥. បន្តអនុវត្តកម្មវិធីផ្សព្វផ្សាយនិងបណ្តុះបណ្តាលច្បាប់ឱ្យបានទូលំទូលាយថែម ទៀតដល់មន្រ្តីអនុវត្តច្បាប់ និងសហគមន៍នៅទីជនបទ

        ៦. សហការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការផ្តល់នូវជំនួយ ផ្នែកច្បាប់ដល់ជនក្រីក្រ ដើម្បីការពារសិទ្ធិនិងផលប្រយេាជន៏តាមផ្លូវតុលាការដេាយថវិកា មេធាវីការពារជនក្រីក្រត្រូវបានរាជរដ្ឋាភិបាលផ្ទេរមកឱ្យស្ថិតក្រេាមការទទួលខុសត្រូវរបស់ ក្រសួងយុត្តិធម៌វិញ។

          ក្នុងតួនាទីជាសេនាធិការដល់ក្រសួងយុត្តិធម៌ក្នុងការអនុវត្តនូវគេាលនយេាបាយ យុទ្ធសាស្រ្តនិងផែនការសកម្មភាពកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ឱ្យទទួលបាន ជេាគជ័យនិងប្រសិទ្ធភាពខ្ពស់ លេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការកែទម្រង់ ច្បាប់និងប្រព័ន្ធយុត្តិធម៌បានរៀបចំនិងដាក់ឱ្យដំណើរការនូវគេហទំព័ររបស់ខ្លួនក្នុងគេាលដៅ ផ្សព្វផ្សាយដល់សាធារណៈជន ឱ្យបានជ្រាបអំពីព័ត៌មានពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ យុទ្ធសាស្រ្តនិងផែនការរបស់ក្រសួងក្នុងការងារកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ សមិទ្ធផលផ្សេងៗដែលក្រសួងសម្រេចបាន និងព័ត៌មានសេវាយុត្តិធម៌ដែលត្រូវផ្តល់ ជូនសាធារណៈជន។ ការបង្កើតនិងដាក់ឱ្យដំណើរការគេហ ទំព័រនេះ នឹងចូលរួមចំណែក ក្នុងការលើកស្ទួយនិងគាំទ្រការអនុវត្តយុទ្ធសាស្រ្តចតុកេាណដំណាក់កាលទី៣នៃកម្មវិធី កំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល ក្នុងការព្រងឹងយុត្តិធម៌សង្គម ការគេារពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋគេាលការណ៍នីតិរដ្ឋនិងប្រជាធិបតេយ្យ  ជាពិសេសការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ ជូនដល់ ប្រជាពលរដ្ឋ។


ឯកឧត្តម អង្ស វង្សវឌ្ឍានា                      

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌                                       

និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌




©2016 Committee for Legal and Judicial Reform Permanent Secretariat. All Rights Reserved.